ដែគូសហការ
យើងបច្ចុប្បន្នទទួលសិទ្ធិ និងជាដៃគូសហការពីក្រុមហ៊ុន Pearson VUE, Mikrotik Academy និង Cisco Networking Academy. ហើយយើងកំពុងតែរកដៃគូសហការផ្សេងទៀត សំរាប់ពង្រឹងនិងពង្រីកវគ្គសិក្សាឲ្យកាន់តែមានភាពទូលំទូលាយ

គ្រូបង្រៀន
គ្រូបង្រៀនរបស់ត្រូវបានបណ្តុះបណ្តាលគ្រប់គ្រាន់ និងមានសញ្ញាប័តទទួលស្គាល់ជាអន្តរជាតិលើ មុខវិជ្ជាឬវគ្គនិមួួយៗដែលគាត់បង្រៀន ។ ក្រៅពីនោះពួកគាត់ធ្លាប់ឬកំពុងបំរើការ និងមានបទពិសោធន៍ជាមួយការងារជាក់ស្តែង ជាមួយក្រុមហ៊ុនបំរើសេវ៉ាកម្មអ៊ីនធឺណែត អង្គការ ធនាគារ និងក្រុមហ៊ុនផ្តល់សេវ៉ាដំណោះស្រាយលើវិស័យព័ត៌មានវិទ្យា
វិញ្ញាបនប័ត្របញ្ចាក់ការសិក្សា
វិញ្ញាបនប័ត្របញ្ចាក់ការសិក្សានឹងផ្តល់ឲ្យសិស្សដែលបានបញ្ចប់ការសិក្សា និងបំពេញតាមលក្ខខ័ណរបស់វគ្គនិមួយៗ ។ ពិន្ទុសំរាប់ប្រលងបញ្ចប់ត្រូវតែធំជាងឬស្មើ ៧៥% សំរាប់វគ្គ Cisco CCNA។សំរាប់វគ្គសិក្សា MikroTik MTCNA នឹងមានការប្រលង Online នៅពេលបញ្ចប់វគ្គនិមួយៗ និងតម្រូវឲ្យមានពិន្ទុធំជាងឬស្មើ ៦០% ទើបទទួលបានវិញ្ញាបនប័ត្របញ្ចាក់ការសិក្សាពីក្រុមហ៊ុន Mikrotik
បន្ទប់រៀន
បន្ទប់រៀនរបស់យើងមានបំពាក់ទៅដូចខាងក្រោម៖
- ឧបករណ៍អនុវត្តន៍
- កុំព្យូទ័រ
- ម៉ាស៊ីនបញ្ចាំងស្លាយ (LCD Projector)
- ម៉ាស៊ីនត្រជាក់
- ចំនួនសិស្ស ២០នាក់ក្នុង ១ថ្នាក់
មជ្ឈមណ្ឌលប្រលង Online
យើងទទួលបានសិទ្ធិក្នុងការផ្តល់សេវ៉ាប្រលងតាម Online ពីក្រុមហ៊ុន PEARSON VUE. មជ្ឈមណ្ឌលប្រលងរបស់យើងអាចឲ្យសិស្សប្រលង Online យកសញ្ញាប័ត្រជាច្រើនដូចជា Cisco, Microsoft, Linux, Oracle, ComTIA, Dell/IBM, Adobe, VMware, ។ល។មជ្ឈមណ្ឌលប្រលងរបស់យើង ស្ងប់ស្ងាត់ ស្អាត និងងាយស្រួល និងជួលសម្រួលដល់ការប្រលងរបស់អ្នកដោយរលូន
អគារ និងទីតាំង
មជ្ឈមណ្ឌលព័ត៌មានវិទ្យាភ្នំពេញមានអគារផ្ទាល់ខ្លួន មានទីធ្លាធំទូលាយ និងមានចំណតរថយន្ត និងម៉ូតូគ្រប់គ្រាន់ សូមមើលផ្នែកខាងស្តាំនៃអេក្រងសំរាប់អាសយដ្ឋាន